កីឡា
ចាប់ពីឆ្នាំ២០២០ ទៅ CNCC និង FFC នឹងរៀបចំអាជ្ញាប័ណ្ណក្លឹប

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានលើកឡើងក្នុងសន្និសីទកាសែតបើករដូវកាលថ្មីលីគកំពូលកម្ពុជា និង Hun Sen Cup កាលពីព្រឹកមិញនេះថា ចាប់ពីឆ្នាំ២០២០ ទៅ CNCC និង FFC នឹងរៀបចំអាជ្ញាប័ណ្ណក្លឹប។
អតីតអ្នកចាត់ក្រុមជម្រើសជាតិកម្ពុជារូបនេះបានឲ្យដឹងថា ចាប់ពីឆ្នាំ២០២០ ទៅ CNCC និង FFC ដែលជាឪពុកម្ដាយរបស់ក្លឹបដែលចូលរួមលេងលីគកំពូលកម្ពុជា នឹងរៀបចំអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិដាក់ជូនឲ្យក្លឹបដែលចូលរួមលេងលីគកម្ពុជាអនុវត្តិ។ អាជ្ញាប័ណ្ណនេះគឺសំដៅលើលក្ខខ័ណ្ឌ ដែលក្លឹបអាចមានសិទ្ធចូលលេងលីគកំពូលកម្ពុជា ថាតើពួកគេត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ (ឧទាហរណ៍ដូចជាទីលានផ្ទាល់ខ្លួន) ។
លោកបញ្ជាក់ថា ចំពោះក្លឹបដែលមិនទាន់មានទីលានផ្ទាល់ខ្លួន ត្រូវជួលទីលាន ដើម្បីហ្វឹកហាត់ផ្ទាល់ខ្លួន និងធ្វើជាម្ចាស់ផ្ទះខ្លួនឯងជាដើម។ ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី នឹងចាប់ផ្ដើមដំណើរចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ តទៅ ដែលមានក្លឹបចំនួន ១៤ ចូលរួម៕