វិទ្យាសាស្រ្ត&បច្ចេកវិទ្យា

ជា​មេ​ ​Facebook​ ​ប៉ុន្តែ​ ​Mark​ ​Zuckerberg​ ​នៅតែ​ធ្វើការ​ច្រើន​ម៉ោង​បែបនេះ​

​សំនួរ​គួរឲ្យ​ចាប់អារម្មណ៍​មួយ​បាន​លេចឡើង​លើ​វិប​សាយ​សួរ​សំនួរ​ ​Quora​ ​ដោយ​បាន​ចោទសួរ​ថា​ ​«​តើ​ក្នុង​មួយ​សប្ដាហ៍​លោក​ ​Mark​ ​Zuckerberg​ ​ចំណាយពេល​ប៉ុន្មាន​ម៉ោង​ធ្វើការ​នៅ​ការិយាល័យ​របស់​ខ្លួន​?​»​

​គណនី​ឈ្មោះ​ ​Lee​ ​Byron​ ​ដែល​អះអាង​ថា​ធ្វើការ​នៅ​ ​Facebook​ ​តាំងពី​ឆ្នាំ​ ​២០០៨​ ​បាន​រៀបរាប់​ពី​ការ​មើលឃើញ​ជាក់ស្ដែង​ព្រោះថា​គាត់​អង្គុយ​ធ្វើការ​ក្បែរ​លោក​ ​Mark​ ​Zuckerberg​ ​នៅ​ទីស្នាក់ការ​ ​Facebook​។​ ​Lee​ ​បាន​រៀបរាប់​ដូចនេះ​ ​៖​

​«​រៀងរាល់​ព្រឹក​គាត់​ឧស្សាហ៍​មក​ធ្វើការ​មុន​ខ្ញុំ​ហើយ​សូម្បីតែ​ពេល​ដល់ម៉ោង​ចេញ​ក៏​ចេញ​ក្រោយគេ​ដែរ​។​ ​ខ្ញុំ​អាច​និយាយ​ថា​គាត់​នៅក្នុង​ការិយាល័យ​ពី​ ​៩​-​១០​ ​ម៉ោង​ក្នុង​មួយថ្ងៃ​ ​និង​ ​៥​ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​ ​ពេលខ្លះ​ពួក​យើង​មាន​គម្រោងការ​សំ​ខាន់​ៗ​ដែល​តម្រូវឲ្យ​បុគ្គលិក​ស្ម័គ្រចិត្ត​ធ្វើការ​ថ្ងៃ​ចុង​សប្ដាហ៍​ ​ហើយ​ ​Mark​ ​អាច​នឹង​មក​ត្រួតពិនិត្យ​ថា​ផែនការ​ដំណើរការ​យ៉ាងម៉េច​។​ ​ខ្ញុំ​គួរតែ​និយាយ​ថា​វា​ជា​រឿង​ល្អ​ដែល​មាន​គាត់​នៅ​ក្បែរ​ពួក​យើង​ជា​ញឹកញាប់​ ​និង​រឿង​ដែល​គាត់​សម្រេច​អង្គុយ​ធ្វើការ​រួម​ជាមួយ​បុគ្គលិក​ដទៃ​»​។​

​ដោយឡែក​ស្ថាបនិក​ ​Facebook​ ​ក៏​ធ្លាប់​ឆ្លើយតប​នឹង​សំនួរ​នេះ​ដោយ​ឲ្យដឹង​ថា​ ​បើ​រាប់​តែ​ពេល​នៅ​ការិយាល័យ​មួយ​សប្ដាហ៍​គឺ​ចំណាយ​ពី​ ​៥០​-​៦០​ ​ម៉ោង​។​ ​ប៉ុន្តែ​បើ​រាប់​ពី​ពេលវេលា​ទាំងអស់​ដែល​គាត់​គិតដល់​បេសកកម្ម​របស់​ក្រុមហ៊ុន​ ​គឺ​ពេញ​មួយ​ជីវិត​៕​