ជីវិតកម្សាន្ត
ទើបរៀបការចុងឆ្នាំមុន ពេលនេះស្នេហាភេទដូចគ្នារបស់ចៅខ្មែរ ដើរដល់ផ្លូវបំបែក

ចៅខ្មែរ ដែលទើបរៀបការជាមួយបុរសជាភេទដូចគ្នា ធ្វើឲ្យផ្អើលអស់មហាជនថា ពិតជាមានសេចក្ដីក្លាហានហ៊ានបើកចំហទំនាក់ទំនង ព្រមទាំងហ៊ានដឹកដៃគ្នាចូលរោងជ័យទៀតនោះ ពេលនេះលិចលឺថា ស្នេហារបស់អ្នកទាំងពីរចាប់ផ្ដើមរកាំរកូសហើយ។
នៅលើគណនីផ្ទាល់លោក ចៅ ខ្មែរ បានផុសសារចម្លែកៗ ថា៖ ”ខ្ញុំនឹងចាប់ផ្ដើមជីវិតថ្មី ដើរម្ដងទៀត ចាប់ផ្ដើមម្ដងទៀត។ ផ្ទះ ដីយកចុះ។ ខ្ញុំយកតែឡាន បានហើយ។ កូនខ្ញុំយក តែបើមិនអោយ ខ្ញុំអោយទៀត។ ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំនឹងលែងនៅផ្ទះ បុរីវាលស្បូវទៀតហើយ នៅពេលខ្ញុំរកផ្ទះថ្មីបាន ។ មិនយូរទេ។ តែខ្ញុំនឹងលក់ឡេធម្មតា នៅផ្ទះថ្មី។ ហើយខ្ញុំនិងខេមរិន ខ្ញុំសម្រេចចិត្តបែកគ្នា ពីថ្ងៃនេះទៅហើយ។ ចំពោះទីតាំងហាងថ្មី ខ្ញុំនឹង ផុសនៅពេលរកផ្ទះបាន”។
ពាក់ព័ន្ធនឹងការផុសសារបែបនេះ ធ្វើឲ្យគេគ្រប់គ្នាគិតថា លោកនឹងប្ដីដែលទើបរៀបការ សំពះផ្ទឹមកាលពីថ្ងៃទី១២ ខែ វិច្ឆិកា ២០១៨ ទំនងជាដើរដល់ផ្លូវបំបែកហើយ។ Sabay បានទូរស័ព្ទទៅសួរលោក ចៅខ្មែរ ដើម្បីឲ្យដឹងច្បាស់ពីមូលហេតុនៃការបាក់បែក តែលោកចៅខ្មែរ សុំមិនផ្ដល់បទសម្ភាសនោះឡើយ៕