វិទ្យាសាស្រ្ត&បច្ចេកវិទ្យា

មិនយូរ​ទេ​ ​ថៃ​ ​ជិត​មាន​អ៊ីនធឺណិត​ ​5G​ ​ប្រើ​ហើយ​

​រដ្ឋាភិបាល​ថៃ​ ​មាន​គម្រោង​ដាក់​ដំណើរការ​បណ្ដាញ​អ៊ីនធឺណិត​ជំនាន់​ទី៥​ ​(​5G​)​ ​ចាប់ពី​ឆ្នាំ២០២០ខាងមុខ​តទៅ​។​ ​នេះ​ជា​ការប្រកាស​ឲ្យដឹង​ពី​លោក​ ​Somkid​ ​Jatusripitak​ ​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ ​នៅក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ទូរសព្ទ​ចិន​មួយ​។​

​លោក​ ​Somkid​ ​បាន​ឲ្យដឹង​ថា​ ​គណៈកម្មាធិការ​ផ្សព្វផ្សាយ​ ​និង​ទូរគមនាគមន៍​ជាតិ​ថៃ​ ​(​NBTC​)​ ​នឹង​ត្រូវ​ទទួលរ៉ាប់រង​ចំពោះ​គម្រោង​ ​5G​ ​ហើយ​ ​NBTC​ ​ក៏​នឹង​ត្រូវ​ពិភាក្សា​ការ​អភិវឌ្ឍ​នេះ​ជាមួយនឹង​វិស័យ​ឯកជន​ជាមុន​សិន​ផង​ដែរ​។​ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​បាន​បន្ត​ថា​ ​ក្រោយពេល​ដំណើរការ​ ​5G​ ​រួច​ ​សេដ្ឋកិច្ច​របស់​ថៃ​អាច​នឹង​ហក់​ឡើង​ជាង​មុន​បាន​ចំនួន​ ​៥​%​ ​ជាពិសេស​នៅក្នុង​ទម្រង់ការ​បើក​អាជីវកម្ម​ថ្មី​ ​ឬក៏​សហគ្រាស​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​។​

​បច្ចុប្បន្ន​ ​ពលរដ្ឋ​ថៃ​មាន​ទូរសព្ទ​ប្រើប្រាស់​សរុប​ចំនួន​ ​១២១លាន​គ្រឿង​ ​ហើយ​នៅក្នុង​នោះ​មានតែ​ ​៤០លាន​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​៕​