កីឡា

លី​គ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ​ ​នឹង​មិន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទេ​

​បើ​តាម​លោក​ ​ឆាង​ ​ពិសិដ្ឋ​ ​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​នេះ​ ​គឺ​លី​គ​កំពូល​កម្ពុជា​ ​នឹង​មិន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទៀត​ទេ​។​

ដោយ​ក្លឹប​ទាំង១៤នឹង​ប្រើប្រាស់​កីឡដ្ឋាន​របស់​ខ្លួន​ទាំងអស់​ ​គឺ​ ​ក្រោ​ន​ ​ប្រើ​ ​RSN​ ​វិសាខា​ ​ប្រើ​កីឡដ្ឋាន​វិសាខា​ ​ក្រសួងការពារជាតិ​ប្រើ​ ​ស្ដា​ត​ចាស់​ ​អាស៊ី​អឺរ៉ុប​ប្រើ​ ​AEU​ ​ប៉ូលិស​ប្រើ​ទីលាន​ ​7NG​ ​ថៃ​ហ្គ័រ​ ​ប្រើ​កីឡដ្ឋាន​នៅ​សៀមរាប​ ​ស្វាយរៀង​ ​ប្រើ​កីឡដ្ឋាន​ស្វាយរៀង​ ​អគ្គិសនី​ ​ប្រើ​កីឡដ្ឋាន​អគ្គិសនី​ ​សូល​ទី​ឡូ​អង្គរ​ ​ប្រើ​កីឡដ្ឋាន​សៀមរាប​ ​គីរីវង់​សុខ​សែន​ជ័យ​ ​ប្រើ​កីឡដ្ឋាន​ខេត្តតាកែវ​ ​កំពង់ចាម​ ​ប្រើ​កីឡដ្ឋាន​ ​ប៊ុ​នរ៉ា​នី​ ​ហ៊ុន​សែន​ ​មេមត់​ ​យុវជន​បាទី​ ​ប្រើ​កីឡដ្ឋាន​នៅ​ទន្លេបាទី​ ​និង​បឹង​កេត​ ​ប្រើ​កីឡដ្ឋាន​បឹង​កេត​ ​ប៉ុន្តែ​ត្រូវការ​ពេល​បន្តិចទៀត​ ​ទើប​ប្រើ​បាន​។​

​សូម​បញ្ជាក់​ថា​លី​គ​កំពូល​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃទី១៦ខែមីនា​ឆ្នាំ២០១៩ខាងមុខនេះ​ហើយ​៕​