កីឡា

លេចមុខ​ ​ហ្វុ​ន​លួង​ ​វាយ​ក្នុង​កម្មវិធី​ធំ​ជាមួយ​ស្ដេច​ប្រដាល់​ថៃ​ប៊ួ​ខាវ​

​អ្នកប្រដាល់​ថៃ​ដែល​មិនទាន់​ស្គាល់​ពាក្យ​ចាញ់​នៅ​ស្រុកខ្មែរ​ ​ហ្វុ​ន​លួង​ ​ត្រូវ​មានឈ្មោះ​ប្រកួត​ក្នុង​កម្មវិធី​ ​All​ ​Star​ ​Fight​ ​ជាមួយ​ស្ដេច​ប្រដាល់​ថៃ​ប៊ួ​ខាវ​។​

ហ្វុ​ន​លួង​ដែល​ប្រកួត​ចុងក្រោយ​នៅ​ស្រុកខ្មែរ​ឈ្នះ​ជើង​ខ្លាំង​ឃីម​ ​ឌី​ម៉ា​ត្រូវ​ប៉ះ​កីឡាករ​អេស្ប៉ាញ​ ​Fran​ ​វាយ​ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម​។​ ​ការប្រកួត​នេះ​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​ ​៩​ ​ខែ​ ​មីនា​ ​ឆ្នាំ​ ​២០១៩ខាងមុខនេះ​។​ ​ហ្វុ​ន​លួង​ជា​ជើងខ្លាំង​របស់​ថៃ​មួយ​រូប​មក​វាយ​នៅ​ស្រុកខ្មែរ​ជាច្រើន​ដង​មិនទាន់​បរាជ័យ​ម្ដង​ទេ​ ​ពោល​ធ្លាប់​ឈ្នះ​ ​ផល​ ​សោភ័ណ្​ឌ​ ​ផាន់​ ​គ្រាន់​ ​ឡុង​ ​សំណាង​និង​ឃីម​ ​ឌី​ម៉ា​ជាដើម​។​

​សម្រាប់​កម្មវិធី​ ​All​ ​Star​ ​Fight​ ​ដែល​ប្រកួត​នៅ២ថ្ងៃខាងមុខ​នេះ​ក៏​មាន​វត្តមាន​ជើងខ្លាំង​របស់​ថៃ​ជាច្រើន​រូប​ចូលរួម​ដូចជា​៖​ ​Yodwicha​,​ ​Superbon​,​ ​Superbank​ ​និង​ ​Buakaw​៕​