ជីវិតកម្សាន្ត

​ក្រុម​ស្រី​ស្អាត​ដ៏​ល្បី​របស់​ថៃ​ ​BNK48​ ​មក​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​

​មាន​ព្រឹត្តិ​ការណ៍​កក្រើក​មួយ​នៅ​អ៊ី​អន១ម្សិលមិញ​ ​ពេល​ដែល​ក្រុម​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​បំផុត​មួយ​របស់​ថៃ​ ​BNK48​ ​បាន​បង្ហាញខ្លួន​នៅ​ប្រទេស​កម្ពុជា​ម្សិលមិញ​ ​ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​ជា​ផ្លូវការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​។​

​នេះ​ជា​ដំណើរ​លើកដំបូង​របស់​ក្រុម​តារាចម្រៀង​ស្រី​ ​BNK48​ ​មក​កម្ពុជា​។​ ​ក្រុម​នេះ​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​នោះ​ ​រយៈពេល​ ​៥ឆ្នាំ​ ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ​លេខ៥​ ​ដែល​នឹង​បើកផ្លូវ​ឲ្យ​ ​BNK48​ ​បាន​មក​បង្ហាញខ្លួន​ញឹកញាប់​នៅ​កម្ពុជា​ ​ផ្សារភ្ជាប់​ទំនាក់ទំនង​ ​និង​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នកគាំទ្រ​នៅ​កម្ពុជា​ ​ក៏ដូចជា​លើកកម្ពស់​ប្រជាប្រិយ​ភាព​របស់​ក្រុម​តារា​ស្រី​ ​ឲ្យ​កាន់តែ​ល្បី​ថែមទៀត​។​ ​នេះ​បើ​តាម​លោក​ ​ហួង​ ​តារា​មុ​ន្នី​ ​នាយក​ផលិតកម្ម​វិធី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​។​

បន្ថែម​ពីលើ​នេះ​ ​នាយក​ផលិតកម្ម​វិធី​ដដែល​ ​ឲ្យដឹង​ថា​ ​តាមរយៈ​ការ​ចាប់ដៃ​គ្នា​រវាង​ស្ថាប័ន​របស់​លោក​ ​ជាមួយ​ ​BNK48​ ​ក៏​នឹង​បើកផ្លូវ​ឲ្យ​កម្ពុជា​អាច​ជ្រើសរើស​តារាចម្រៀង​មាន​សមត្ថភាព​ ​មាន​ទេពកោសល្យ​ ​មួយ​រូប​ដើម្បី​ដាក់បញ្ចូល​ទៅ​ក្រុម​ចម្រៀង​ល្បី​ដែល​ប្រមូលផ្ដុំ​ដោយ​តារាចម្រៀង​ចម្រុះ​ជាតិសាសន៍​នេះ​ថែមទៀត​ ​ហើយ​ថា​ ​ស្ថាប័ន​របស់​លោក​នឹង​ធ្វើ​ទៅលើ​រឿង​នេះ​។​

​ក្រុម​នេះ​ ​BNK48​ ​គឺជា​ក្រុម​តារាចម្រៀង​ស្រី​ដ៏​ល្បី​របស់​ថៃ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​ ​២​ ​មិថុនា​ ​ឆ្នាំ​ ​២០១៧​ ​ដែល​មកទល់​បច្ចុប្បន្ន​មាន​សមាជិក​ដល់ទៅ​ ​៥១នាក់​ទៅ​ហើយ​។​ ​ក្រុម​នេះ​ ​ក៏​មាន​ក្រុម​តារាចម្រៀង​ស្រី​នៅ​តាម​ប្រទេស​មួយចំនួន​ទៀត​ជា​ដៃគូ​ដែរ​ ​ដូចជា​នៅ​ប្រទេស​ ​ជប៉ុន​ ​មាន​ ​AKB48​ ​នៅ​ឥណ្ឌូណេស៊ី​មាន​ ​JKT48​ ​និង​នៅ​ចិន​ ​មាន​ ​SNH48​ ​ជាដើម​។​

​តាម​គណៈ​គ្រប់គ្រង​ក្រុម​តារាចម្រៀង​ស្រី​ថៃ​ខាងលើ​លោក​ ​Jirat​ ​Pavaravadrana​ ​បាន​ឲ្យដឹង​ថា​ ​BNK48​ ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅក្នុង​ប្រទេស​ថៃ​ ​និង​ប្រទេស​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ី​ ​និង​ក្នុង​ពិភពលោក​។​ ​ដូច្នេះហើយ​លោក​មាន​ក្ដី​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​ការ​បោះជំហាន​ចូល​មក​ឧស្សាហកម្ម​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេលនេះ​ ​នឹង​ទទួល​បានការ​ពេញនិយម​ ​គាំទ្រ​ខ្លាំង​ដូច​បណ្ដា​ប្រទេស​ទាំងនោះ​ដែរ​។​

​មាន​ចំណុច​គួរ​កត់សម្គាល់​ ​BNK48​ ​គឺជា​ក្រុម​តារាចម្រៀង​ស្រី​សុទ្ធ​ ​ដែល​មាន​សមាជិក​ដល់ទៅ​ ​៥១​។​ ​ពួកគេ​មិន​ត្រឹមតែ​មាន​ទេពកោសល្យ​សិល្បៈ​យ៉ាង​ប៉ិនប្រសប់​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ម្នា​ក់ៗ​សុទ្ធ​មាន​វ័យក្មេង​ ​និង​ស្រស់​ស្អាត​ខ្លាំង​តែម្ដង​។​ ​ដំណើរ​មកដល់​កម្ពុជា​លើក​ទី១​ ​និង​បាន​ធ្វើការ​សម្ដែង​នៅ​អ៊ី​អន​យប់មិញ​នេះ​ ​ក្រុម​ស្រី​ស្អាត​ ​បាន​ច្រៀងរាំ​ជាច្រើន​បទ​ជូន​អ្នកគាំទ្រ​នៅ​កម្ពុជា​ទស្សនា​ ​ក្រោម​សំឡេង​ហ៊ោ​យ៉ាង​កងរំពង​៕​

​ប្រភព​៖​ ​Sabay​