វិទ្យាសាស្រ្ត&បច្ចេកវិទ្យា

Huawei​ ​ប្តឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​លើ​ការ​ដាក់កំហិត​នៃ​ការ​លក់​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែល​ដាក់​ដោយ​សភា​

​នៅ​ថ្ងៃនេះ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​ថា​ ​ខ្លួន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិក​ ​ប្រឆាំង​នឹង​ធម្មនុញ្ញភាព​នៃ​មាត្រា​ ​889​ ​នៃ​ច្បាប់​អនុញ្ញាត​ការពារ​ជាតិ​ឆ្នាំ​ ​២០១៩​ ​(​NDAA​)​ ​។​ ​តាមរយៈ​សកម្មភាព​នេះ​ ​ក្រុមហ៊ុន​ ​Huawei​ ​ស្វែងរក​សាលក្រម​ ​ប្រកាស​ថា​ការ​ដាក់កំហិត​ទៅលើ​ក្រុមហ៊ុន​ ​Huawei​ ​គឺ​មិន​សមស្រប​តាម​រដ្ឋធម្មនុញ្ញ​ ​និង​ការ​បង្គាប់បញ្ជា​ជាអចិន្ត្រៃយ៍​ប្រឆាំង​នឹង​ការ​រឹតត្បិត​ទាំងនេះ​។​

​លោក​ ​Guo​ ​Ping​ ​ប្រធាន​ប្តូរ​វេន​នៃ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ថ្លែង​ថា​៖​ ​”​សភា​សហរដ្ឋអាមេរិក​បាន​បរាជ័យ​ ​ក្នុង​ការបង្កើត​ភស្តុតាង​ដើម្បី​គាំទ្រ​ការ​រឹត​បន្តឹង​របស់​ខ្លួន​ ​ចំពោះ​ផលិតផល​របស់​ក្រុមហ៊ុន​ ​Huawei​ ​។​ ​យើង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​នេះ​ ​ជា​មធ្យោបាយ​ត្រឹមត្រូវ​ ​និង​ចុងក្រោយ​”​។​

​លោក​បាន​បន្ថែម​ថា​៖​ ​”​ការ​ហាមឃាត់​នេះ​ ​មិន​ត្រឹមតែ​ជា​អំពើខុស​ច្បាប់​ប៉ុណ្ណោះទេ​ ​វា​ក៏​ជា​ការ​ហាមឃាត់​ក្រុមហ៊ុន​ ​Huawei​ ​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អតិថិជន​អាមេរិក​ផង​ដែរ​។​ ​យើង​ទន្ទឹងរង់ចាំ​សាលក្រម​របស់​តុលាការ​ ​ហើយ​ជឿជាក់​ថា​ ​វា​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ ​Huawei​ ​និង​ប្រជាជន​អាមេរិក​”​។​

​ពាក្យ​បណ្តឹ​ងនេះ​ត្រូវ​បាន​ដាក់​ទៅកាន់​តុលាការ​ទីក្រុង​ ​Plano​ ​នៃ​រដ្ឋ​តិច​សាស់​។​ ​យោងទៅតាម​ពាក្យ​បណ្តឹ​ងនេះ​ ​មាត្រា​ ​889​ ​នៃ​ ​NDAA​ ​2019​ ​គឺ​មិន​ត្រឹមតែ​រារាំង​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទាំងអស់​ពី​កា​ការទិញ​ឧបករណ៍​ ​និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​Huawei​ ​ប៉ុណ្ណោះទេ​ ​ថែមទាំង​រារាំង​ពួកគេ​មិន​ឱ្យ​ចុះ​កិច្ចសន្យា​ជាមួយ​ ​ឬ​ផ្តល់​ជំនួយ​ ​ឬ​ប្រាក់កម្ចី​ដល់​ភាគី​ទីបី​ដែល​ទិញ​ឧបករណ៍​ ​ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​Huawei​ ​ដោយ​គ្មាន​ដំណើរការ​ ​ឬ​នីតិវិធី​តុលាការ​។​

​វា​ក៏បាន​រំលោភ​លើ​គោលការណ៍​នៃ​បែកចែក​អំណាច​ ​ដែល​បាន​ដាក់​តម្កល់​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក​ផង​ផង​ដែរ​ ​ពីព្រោះ​សភា​បង្កើត​ច្បាប់​ហើយ​ព្យាយាម​ធ្វើការ​វិនិច្ឆ័យ​ ​និង​កាត់សេចក្តី​តែម្តង​។​

​លោក​ ​Song​ ​Liuping​ ​ប្រធាន​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន​ ​Huawei​ ​បាន​សង្កត់ធ្ងន់​ថា​៖​ ​”​មាត្រា​ ​889​ ​គឺ​ផ្អែកលើ​ការណ៍​មិន​ពិតជា​ច្រើន​ ​មិន​មាន​ភស្តុតាង​ ​និង​មិនទាន់​ផ្ទៀងផ្ទាត់​ឲ្យបាន​ច្បាស់លាស់​ទាល់តែសោះ​។​ ​ផ្ទុយពី​បរិយាកាស​របស់​ច្បាប់​ ​ក្រុមហ៊ុន​ ​Huawei​ ​មិន​ត្រូវ​បាន​គ្រប់គ្រង​ ​ឬ​រង​ឥទ្ធិពល​ពីសំណាក់​រដ្ឋាភិបាល​ចិន​ទេ​។​ ​លើស​ពីនេះ​ទៀត​ ​ក្រុមហ៊ុន​ ​Huawei​ ​មានកំណត់​ត្រា​ប្រព័ន្ធ​សុវត្ថិភាព​ ​និង​កម្មវិធី​ល្អ​បំផុត​។​ ​មិន​មាន​ភស្តុតាង​ផ្ទុយពី​ច្បាប់​ណាមួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ឡើយ​”​។​

​លោក​ ​John​ ​Suffolk​ ​បុគ្គលិក​ផ្នែក​សុវត្ថិភាព​តាម​អ៊ី​ន​ធឺ​ណេត​នៃ​ក្រុមហ៊ុន​ ​Huawei​ ​បាន​បន្ថែម​ថា​ ​”​ ​យើង​មាន​មោទនភាព​ដែល​យើង​ជា​ក្រុមហ៊ុន​បើកចំហ​ ​មាន​តម្លាភាព​ ​បាន​ទទួលការ​គាំទ្រ​ ​និង​មានការ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​ពិភពលោក​”​ ​។​ ​ហើយ​យើង​បាន​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ដែល​មាន​ស្តង់ដារ​ខ្ពស់​មួយ​ ​ដែល​មានតែ​ក្រុមហ៊ុន​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​។​”​

​សម្រាប់​ ​Huawei​ ​ការ​ដាក់កំហិត​ដែល​បាន​ចែង​នៅក្នុង​ ​NDAA​ ​គឺ​បាន​រារាំង​ក្រុមហ៊ុន​ពី​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ ​5G​ ​ឈាន​មុនគេ​ ​ដល់​ប្រជាជន​អាមេរិក​ ​ដែល​ការ​ដាក់កំហិត​នេះ​នឹង​ពន្យារពេល​ដល់​ការ​ដាក់ឲ្យ​ដំណើរការ​បច្ចេកវិទ្យា​ ​5G​ ​ហើយនិង​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​ដំណើរការ​បច្ចេកវិទ្យា​ ​5G​ ​នៅ​សហរដ្ឋអាមេរិក​ទៀតផង​។​

​លើស​ពីនេះ​ទៅទៀត​ ​អ្នកប្រើ​ប្រាស់​បណ្តាញ​សេវា​នៅ​តំបន់ជនបទ​ ​និង​តំបន់​ដាច់ស្រយាល​នៅ​អាមេរិក​ ​នឹង​ត្រូវ​បង្ខំឲ្យ​ជ្រើសរើស​ ​រវាង​ជំនួយ​ផ្នែក​ហរិ​ញ្ញ​វត្ថុ​របស់​រដ្ឋាភិបាល​ ​និង​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​តែ​មានតម្លៃ​សមរម្យ​។​ ​សកម្មភាព​នេះ​ ​នឹង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ក្នុង​ការ​ធ្វើឲ្យ​បណ្តាញ​សេវា​កាន់តែ​ល្អ​ប្រសើរ​ ​ក៏ដូចជា​ការពង្រីក​វិសាលភាព​នៃ​បច្ចេកវិទ្យា​ឌីជីថល​។​ ​កាន់តែ​អាក្រក់​ជាង​នេះ​ទៅទៀត​ ​ការ​ដាក់កំហិត​ទាំងនេះ​លើ​ក្រុមហ៊ុន​ ​Huawei​ ​នឹង​ធ្វើឲ្យ​ការប្រកួត​ប្រជែង​កាន់តែ​មាន​ភាព​តានតឹង​ ​ដែល​ធ្វើឲ្យ​ប្រជាជន​អាមេរិក​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​លើ​ផលិតផល​ដែល​មិនសូវ​មានគុណ​ភាព​ខ្ពស់​។​