កីឡា

Ole​៖​ ​វា​មិនមែន​ជា​រឿង​មិន​អាច​ទៅរួច​ទេ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​ ​UCL​

​អ្នកចាត់ការ​ក្លឹប​ ​Manchester​ ​United​ ​បណ្ដោះអាសន្ន​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​លើកឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​វា​មិនមែន​ជា​រឿង​មិន​អាច​ទៅរួច​ទេ​ ​ក្នុង​ការ​បំបាក់​ក្លឹប​ ​Paris​ ​Saint​-​Germain​ ​និង​ឡើង​ទៅ​វគ្គ៨ក្រុម​ ​UEFA​ ​Champions​ ​League​។​

​លោក​បាន​និយាយ​ថា​៖​ ​”​ ​គ្រាប់​បាល់​តែងតែ​ផ្លាស់ប្ដូរ​អ្វី​គ្រប់យ៉ាង​។​ ​យើង​ត្រូវតែ​រកបាន​គ្រាប់​ទី​ ​១​ ​បន្ទាប់​មក​អ្វី​ៗ​នឹង​កើតមានឡើង​ ​”​ ​។​

​លោក​បាន​បន្ត​ថា​៖​ ​”​ ​វា​មិនមែន​ជា​រឿង​ដែល​មិន​អាច​ទៅរួច​ទេ​ ​គ្រាន់តែ​វា​ពិបាក​ជាង​មុន​។​ ​គ្រប​គ្នា​ដឹង​ថា​យើង​អាច​សម្រេច​បាន​។​ ​ក្នុង​ ​Champions​ ​League​ ​មាន​ក្រុម​ជាច្រើន​ធ្វើជា​ឧទាហរណ៍​ ​ក្នុង​ការផ្លាស់ប្ដូរ​លទ្ធផល​បែបនេះ​ ​”​ ​។​

​ក្លឹប​ ​Manchester​ ​United​ ​នឹង​ប៉ះ​ក្លឹប​យក្ស​បារាំង​ ​PSG​ ​នៅ​ប្រកួត​វគ្គ​ ​១៦ក្រុម​ចុងក្រោយ​ ​UEFA​ ​Champions​ ​League​ ​ជើង​ទី​ ​២​ ​ក្នុងទឹក​ដី​ទីក្រុង​ប៉ារីស​ ​ដោយ​មិន​មាន​វត្តមាន​ ​Paul​ ​Pogba​ ​(​ជាប់​បម្រាម​)​ ​និងកីឡា​ករ​ ​១០រូប​ផ្សេងទៀត​ដែល​មានរបួស​៕​