វិទ្យាសាស្រ្ត&បច្ចេកវិទ្យា

Zuckerberg​ ​ធ្លាប់តែ​ជា​សេដ្ឋី​ពាន់​លាន​វ័យក្មេង​បំផុត​ក្នុង​លោក​ ​ឥឡូវ​មាន​អ្នក​ប្រជែង​ហើយ​

​យោង​តាម​ ​Forbes​ ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃអង្គារ​ថា​ ​Kylie​ ​Jenner​ ​បាន​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​កំពូល​ ​នាម​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យក្មេង​ជាងគេបង្អស់​ក្នុង​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​លំដាប់​កំពូល​ក្នុង​ពិភពលោក​។​

​ស្ត្រី​វ័យ​ ​២១​ ​ឆ្នាំ​រូប​នេះ​កំពុង​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​ប្រមាណ​ ​១​ ​ពាន់​លាន​ដុល្លារ​ ​ផ្តួល​កំណត់ត្រា​ចាស់​របស់​ស្ថាបនិក​ ​Facebook​ ​លោក​ ​Mark​ ​Zuckerberg​ ​ដែល​ត្រូវ​ចំណាយពេល​ដល់​វ័យ​ ​២៣​ ​ឆ្នាំ​ទើប​ឈាន​មកដល់​ចំណុច​ប៉ុណ្ណេះ​បាន​។​

​ចំណូល​ពាន់​លាន​របស់​ស្រី​ស្អាត​សញ្ជាតិ​អាមេរិក​រូប​នេះ​ ​កើត​ចេញពី​ក្រុមហ៊ុន​គ្រឿងសំអាង​ ​Kylie​ ​Cosmetics​ ​របស់​នាង​ដែល​ទើបតែ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តាច់​មុខ​ជាមួយ​ ​Ultra​ ​Beauty​ ​។​ ​តាម​ការ​ប៉ាន់ប្រមាណ​ពី​ ​Forbes​ ​ក្រុមហ៊ុន​របស់​នាង​បច្ចុប្បន្ន​មានតម្លៃ​ប្រមាណ​ ​៩០០​ ​លាន​ដុល្លារ​ ​ហើយ​ក្នុង​នោះ​ ​Jenner​ ​កាន់កាប់​ភាគហ៊ុន​ម្នាក់ឯង​ទាំង​ ​១០០​ ​ភាគរយ​។​

​រំឭក​ថា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពីរ​រូប​ផ្សេងទៀត​ក៏​ទើប​លេច​ឈ្មោះ​ក្នុង​បញ្ជី​ ​Forbes​ ​ដោយ​រួមមាន​ស្ថាបនិក​ ​Spotify​ ​លោក​ ​Daniel​ ​Ek​ ​មានទ្រព្យ​សម្បត្តិ​ ​២,៣​ ​ពាន់​លាន​ដុល្លារ​ ​និង​ ​Martin​ ​Lorentzon​ ​មានទ្រព្យ​សម្បត្តិ​ ​៣,១​ ​ពាន់​លាន​ដុល្លារ​ ​ស្រប​ពេល​ ​Evan​ ​Spiegel​ ​វ័យ​ ​២៨​ ​ឆ្នាំ​មេធំ​ ​Snapchat​ ​ក៏​ឈរ​ក្នុង​ចំណាត់ថ្នាក់​ ​Top​ ​Eight​ ​ជា​បុគ្គល​មាន​វ័យ​ក្រោម​ ​៣០​ ​ឆ្នាំ​មានទ្រព្យ​ច្រើនជាង​ ​២​ ​ពាន់​លាន​ដុល្លារ​៕​