សង្គម

លោក ហេង ហៃ សមាជិកអង្គភាពសន្តិសុខនៃកងអាវុធហត្ថផ្ទៃប្រទេស ចេញលិខិតសូមទោសជាសាធារណៈចំពោះកំហុងឆ្គងដែលខ្លួនបានប្រព្រឹត្ត តាមបណ្តាញសង្គម

ភ្នំពេញ: លោកអនុសេនីយ៍ត្រី ហេង ហៃ អត្តលេខ២០០២១៤ សមាជិកអង្គភាពសន្តិសុខ នៃកងរាជអាវុធហត្ថផ្ទៃប្រទេស សូមធ្វើការបំភ្លឺ និងសូមទោសជាសាធារណៈ ចំពោះកំហុសឆ្គង ខ្វះការពិចារណាគិតគូរឲ្យបានល្អិតល្អន់ត្រឹមត្រូវ ដោយប្រព្រឹត្តតាមបណ្តាញសង្គមព្រោះតែរឿងអាក់អន់ស្រពន់ចិត្តបន្តិចបន្តួច (រឿងបុគ្គល)។

ខ្ញុំបាទបានសាងកំហុសធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម(ហ្វេសប៊ុក) ផ្ទាល់ខ្លួនឈ្មោះ (អ្នកខេត្តព្រៃវែង) ដោយបានវាយប្រហារលើប្រធានអង្គភាព ព្រោះតែរឿងអាក់អន់ស្រពន់ចិត្តបន្តិបន្តួចជារឿងបុគ្គល ដែលផ្ទុយពីបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

ក្នុងលិខិតសូមទោសមានខ្លឹមសារដូចតទៅៈ

ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយសុំធ្វើការសូមទោសជាសាធារណៈ ពិសេសពីថ្នាក់ដឹកនាំអាវុធហត្ថគ្រប់លំដាប់ថ្នាក់និងនាយ នាយទាហនរងនៃកងរាជអាវុធហត្ថទូទាំងប្រទេស។

ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមនាយ នាយទាហានរងកងរាជអាវុធហត្ថកុំយកគំរូតាមខ្ញុំ។

ខ្ញុំសូមសន្យាថានឹងមិនសាងកំហុសជាលើកទីពីរនោះទេ! ចង់ជ្រាបច្បាស់សូមអានលិខិតសូមទោសជាសាធារណៈ ដូចខាងក្រោមៈ

(ប្រភពពីហ្វេសប៊ុកអ្នកខេត្តព្រៃវែង)