សង្គម

ពលករខ្មែរជាង៣០០០នាក់ចូលមកកម្ពុជាវិញត្រៀមជួបជុំបុណ្យចូលឆ្នាំខែ្មរ

ពលករ​ខ្មែរ​ប្រមាណ​ជាង​៣០០០​នាក់​បាន​ធ្វើ​ដំណើរ​ចូលមក​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ​ អូស្មាច់​។ នេះបើ​តាម​ការ​បញ្ជាក់​ពី​លោក ឌី រ៉ាដូ ​អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ​ នៅ​ព្រឹក​នេះ​។ ពលករ​ខ្មែរ​ជាង​៣០០០​នាក់​នោះ​ ចូល​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ ដើម្បី​ជួបជុំ​គ្រួសារ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។

ពេលនេះដែលមានការធ្លាក់ចុះពាក់កណ្តាល។

នៅចំពោះមុខនៃពិធីបុណ្យចូលឆ្នាំខ្មែរ លោកឌី រ៉ាដូ អះអាងថា អាជ្ញាធរនឹងមិនទាន់ពិចារណាលើការរឹតត្បិតចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងខេត្តនោះទេ ទោះបីជាចំនួនពលករសម្រុកមកកម្ពុជាវិញនៅតែមានបន្តក្តី។ ក៏ប៉ុន្តែយ៉ាងណា លោកអភិបាលរងខេត្តនេះ អាជ្ញាធរនៅតែអប់រំណែនាំឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរតែម្តង។

គួរជម្រាបជូនថា រាប់ចាប់តាំងពីមានការផ្ទុះការរកឃើញមានឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុតសាខន ប្រទេសថៃកាលពីថ្ងៃទី០៣ធ្នូ២០២០មក ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានសម្រុកចូលមកកម្ពុជាវិញជាប្រចាំ។ បើតាមតួលេខពីខេត្តឧត្តរមានជ័យ ខេត្តបានទទួលពលករខ្មែរប្រមាណជាង១ម៉ឺននាក់ ចូលមកប្រទេសកម្ពុជាវិញតាមច្រកព្រំដែនអូស្មាច់ ក្រោយមានព្រឹត្តិការណ៍កូវីដជាសហគមន៍នៅប្រទេសថៃ៕(ខ្លឹមសារទាំងស្រុងពីវិទ្យុបារាំង)