សង្គម

លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់ !

ខេត្តស្ទឹងត្រែង ៖ ​មួយរយៈនេះត្រូវបែកធ្លាយពីបទល្មើសដឹកជញ្ជូនឈើ កាប់ឈើ អាចគេប្រើវិធីកាប់ឈើពីកន្លែងផ្សេងអូសចូលក្រុមហ៊ុន អារច្រៀក ហើយបម្លែងកាត់PC នាំចេញ។

គេរាយការណ៍មកថា, មានបា​រ៉ា​ស់​ឈើ​អម​ដោយ​ប៉ុស្តិ៍​ការពារ​យ៉ាង​តឹង​រុឹង​ស្ថិត​នៅ​ភូមិ​ណា​អូ​ង ឃុំ​ស្រែ​សំបូរ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដែលជាទី​តាំងរបស់ក្រុមហ៊ុន សៀ ម៉ុ​ន ត្រូវ​បាន​គេ​អង្កេត​ឃើញ​មាន​រថយន្ត​ធុន​ធំ​ដឹកឈើ គ្រប​បិទ​ជិត​ដោយ​តង់រាប់សិប​គ្រឿង​។ ជាទម្លាប់ឈើទាំងនោះ ចេញ​នៅ​ម៉ោងជាង​៧​យប់ ហើយ​គោ​យន្ត​កែ​ច្នៃ​ដឹកឈើ​គ្រឿង​អារកាត់​ដោយ​ម៉ា​ស៊ីន​ង៉ោងចូល​នៅ​ពេល​ថ្ងៃ​រហូត​ព្រលប់ រួម​ជាមួយ​រថយន្ត​កែ​ច្នៃ​ធុន​ធំ​ដឹក​សុទ្ធតែ​ឈើហ៊ុប បានសម្រុកចូល​ជា​ប្រចាំ។

ប្រភព​ព័ត៌មាន​ខ្លះបានបង្ហើបអោយ​ដឹង​ថា, ​រថយន្តសណ្តោង​រ៉ឺ​ម៉ក​ ឬ​ហៅ​ថា​វ៉េ​អង​ជាមួយ​រថយន្ត​ប្រាំ​ផ្លូវ​យ៉ាង​ហោច​ជា​ង១០​គ្រឿង ​ឬ​អាច​លើស​ពី​នោះ​បាន​ដឹកឈើ​អារដោយ​ម៉ាស៊ីន​​ង៉ោង​ ហើយដាក់​ឈើ​អា​ដោយ​ម៉ា​ស៊ីន​រ៉ៃ​ពីលើដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចតាមដងផ្លូវ ។​

ប្រភព​បន្ត​ថា​, ក្នុង​ចំណោម​រថយន្ត​ទាំងនោះ​គឺមានដឹកឈើ​អា​ដោយ​ម៉ា​ស៊ីនរ៉ៃស្របច្បាប់ តិចតួច​ប៉ុណ្ណោះ។ ក្បួន​រថយន្ត​ដែល​ចេញពី​ក្រុមហ៊ុន សៀ ម៉ុ​ន ដឹកជញ្ជូនឈើចេញពីក្រុមហ៊ុនគឺពុំដែល​មាន​កងកម្លាំងប្រដាប់អាវុធ​មានសមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ ហ៊ានឃាត់​តត្រួតពិនិត្យឡើយ ដែលធ្វើឲ្យមានការសង្ស័យថា, ជាបទល្មើសរៀបចំជាប្រព័ន្ធ ក្នុងសម័យកូវីដ-១៩ កំពុងវាយលុក ជាឱកាសបន្លំអោយមានចរាចរណ៍ឈើខុសច្បាប់ ជ្រកក្រោមអាជ្ញាបណ្ណស្របច្បាប់។

​ក្រុមហ៊ុន សៀ ម៉ុ​ន នេះ ​ជា​ក្រុមហ៊ុន​របស់​ចិន តែ​ត្រូវ​បានគេ​បង្ហើប​ថា​គឺ​គ្រប់គ្រង​ដោយ​លោក ជា ពៅ ហៅ ហួ ។ ប្រភព​ព័ត៌មាន​​ចេញពី​ក្នុង​ក្រុមហ៊ុន សៀ ម៉ុ​ន នោះ​ បាន​ខ្សឹប​ប្រាប់​ថា​ ថ្មី​ៗ​នេះ​ខាង​ក្រុមហ៊ុន បាន​ទិញ​ព្រៃ​ក្នុង​តំបន់​ការពារ​ដោយបរិស្ថាន​ និង​យោធា​ គឺ​ចាប់ពី​បែ​៉​ក​ខាងលើ​ផ្ទះ​អំណោយ​យោធា ជា​តំណាក់កាល​ៗទៅ​តាម​ផែនការ​ ។​ ប្រភព​ដដែល​បន្ត​ថា​តាម​គោល​ការណ៍ ក្រុមហ៊ុន សៀ ម៉ុ​ន ទិញ​ព្រៃ​នោះ​ម្តង​៥​គីឡូ​ទៅ ១០​គីឡូម៉ែត្រ ទំហំ​រាប់​ពាន់​ហិ​កតា សម្រាប់អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់ ​រួច​ដឹក​មក​លក់ អោយ​ក្រុមហ៊ុន​វិញ ។ បើ​អស់​ក្នុង​ទំហំ​ខាងលើ​នៅ​ពេល​ណា​ គេ​នឹង​ទទិញរំកិលបន្តទៅមុខទៀតតាម​ផែនការ រហូត​ដល់​ភូមិ​ខាំ​ភោគ ជាប់​ក្រ​វ៉ា​ត់​ព្រំដែន ព្រំប្រទល់​ឡាវ​ ដែលស្ថិតក្នុងផែនការរបស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយ​លោក ជា ពៅក្នុងការបន្តកាប់ឈើដោយខុសច្បាប់ ។

លោក ហេង ស្រស់ សកម្មជនព្រៃឈើ យល់ឃើញថា សកម្មភាពបែបនេះវាជាការឃុបឃិយគ្នារវាងអ្នកដែលមានតួនាទី និងអ្នកកាប់ឈើ។ ឈ្មួញឈើទាំងនោះតែងតែ សូកលុយជាថ្នូដើម្បីរត់ពន្ធឈើឆ្លងពីតំបន់មួយទៅតំបន់មួយ ហើយមន្ត្រីក្រសួងហាក់បីដូចកំពុង តែព្យាយាមការពារពួកឧក្រិដ្ឋជនព្រៃឈើទាំងនោះ ដែលកំពុងតែរកស៊ីឈើខុសច្បាប់ ។

ជាក់ស្ដែងក្រុមហ៊ុន សៀម៉ុនកំពុងតែប្រមូលឈើយកទៅលក់ឲ្យ ក្រុមហ៊ុនអង្គរផ្លាយវូដ ហើយក្រុមហ៊ុនអង្គរផ្លាយវូដជាង១ទស្សវត្សរ៍នេះ ជាក្រុមដ៏ល្បីល្បាញខាងរត់ពន្ឋឈើពីកម្ពុជាចេញទៅក្រៅប្រទេស មានដូចជាវៀតណាម និងប្រទេសចិនជាដើម ដែលជាប្រទេសទិញច្រើនជាងគេ។

ពាក់ព័ន្ធនឹងងការលើកឡើងខាងលើ អ្នកយក ព័ត៌មានមិនអាចទាក់ទងលោក ជា ពៅ ដើម្បីសុំការបកស្រាយបានទេ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដោយសារគ្មានលេខទូរស័ព្ទ៕